Atletico Madrid ចាយលុយ ៣៥ លានអឺរ៉ូ ដើម្បីនាំយក De Pual ពីក្លិប Udinese
បន្ទាប់ពី Rodrigo De Paul បានជួយឱ្យជម្រើសជាតិខ្លួន អាហ្សង់ទីន ឈ្នះពាន Copa America 2021 ក្រោយយកឈ្នះ ប្រេស៊ីល វគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១ ទល់នឹង ០ រួចមក ពេលនេះរូបគេបានចាកចេញពីក្លិប Udinese ក្នុងប្រទេសអ៊ីតាលី ទៅកាន់ក្លិបនៅក្លិបថ្មី Atletico Madrid នៅអេស្ប៉ាញហើយ កាលពីពេលថ្មីៗនេះ ។
ចំណែកឯការចរចាវិញ ខ្សែបម្រើប្រយុទ្ធជនជាតិអាហ្សង់ទីន Rodrigo De Paul និង ក្លិប Atletico Madrid មកពីអេស៉្បាញ បានត្រូវរ៉ូវគ្នា បន្ទាប់ពីកីឡាកររូបនេះបានយល់ព្រមកិច្ចព្រមព្រៀង ៥ ឆ្នាំ លេងឱ្យក្លិប Atletico Madrid ។ ចំពោះការមកកាន់ទឹកដីអេស៉្បាញនេះ មិនមែនជាលើកដំបូងសម្រាប់រូបគេនោះទេ ដោយកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ក៏ធ្លាប់បានលេងនៅក្លិប Valencia ដែរ គឺនៅ ចន្លោះឆ្នាំ ២០១៤ ដល់ ២០១៦ ។ គោលដៅដែលក្លិប Atletico Madrid ចុះកុងត្រានាំយកខ្សែបម្រើប្រយុទ្ធរូបនេះ គឺដើម្បីការពារតំណែងជើងឯក LALIGA នៅប្រទេសអេស៉្បាញ ។
គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើប្រយុទ្ធ វ័យ ២៧ ឆ្នាំ ជនជាតិអាហ្សង់ទីនរូបនេះពីក្លិប Udinese ប្រទេសអ៊ីតាលី គឺស្ថិតក្នុងកិច្ចព្រមព្រៀងមួយ ដោយបានចាយលុយទៅដល់ ៣៥ លានអឺរ៉ូឯណោះ ៕
ប្រភព: Goal