ManU ស្នើលុយថ្នាក់ដឹកនាំ ៥០ លានដុល្លារ ដើម្បីទិញ Raphaël Varane
ក្លិបបាល់ទាត់ Manchester United កំពុងតែមានវិបត្តិខ្សែការពារយ៉ាងខ្លាំង ដោយក្រុមមួយនេះ កំពុងតែសម្លឹងមើលខ្សែការពារលំដាប់ពិភពលោកមួយចំនួន មកបំពេញទម្រង់លេងរបស់ខ្លួន ដែលខ្វះខាត កាលពីរដូវកាលមុន។
Raphaël Varane ត្រូវបានក្លិបមួយនេះ ដាក់គោលដៅធំ ដើម្បីនាំយកមកក្នុងពេលឆាប់ៗខាងមុននេះ ។ ដោយក្នុងនោះ ក្លិបបាល់ទាត់បិសាចក្រហម បានស្នើលុយចំនួន ៥០ លានដុល្លារ ដើម្បីត្រៀមទុកក្នុងការចរចាទិញកីឡាកររូបនេះ មកពីក្លិប Real Madrid ។
គួរឱ្យដឹងថា Raphaël Varane គឺជាកីឡាករខ្សែការពារកណ្តាលដ៏រឹងមាំមួយរូបរបស់ Real Madrid ដែលមានវ័យទើបតែ ២៨ ឆ្នាំតែប៉ុណ្ណោះ តែរូបលោកមានបទពិសោធន៍ច្រើនមែនទែន ដោយធ្លាប់ជួយឱ្យក្រុមស្តេចស Real Madrid និង ក្រុមជម្រើសជាតិបារាំង លើកពានយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក៕