ទីបំផុត ឃីម បូរ៉ា ទទួលបានយុត្តិធម៌វិញហើយ ក្រោយផ្ទុះការប្រតិកម្មពីមហាជន
យោងតាមការសម្រេចរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីយទូរស្សន៍ CNC និង ម្ចាស់ឧបត្ថមកម្មវិធីគោជល់ បានផ្តល់ជ័យជម្នះម្ចាស់ខ្សែក្រវ៉ាត់ ការប្រកួតកំពូលជើងឯកគោជល់ទៅឱ្យ ឃីម បូរ៉ា ដោយមិនមានការប្រកួតលើកទី ២ ឡើយ ។
ការសម្រេចនេះត្រូវបានធ្វើឡើង ក្រោយរកឃើញថា ម៉ឺន មេឃា បានធ្វើខុសលក្ខន្តិកៈប្រកួត ដោយចាប់បោក ឃីម បូរ៉ា ខណៈដែលការចាប់បោកនេះមិនមែនជាក្បាច់នៅក្នុងការប្រកួតកីឡាគុនខ្មែរនេះឡើយ ហើយត្រូវបានហាមឃាត់ទៀតផង ។
គួរឱ្យដឹងដែរថា ក្រោយពីកើតហេតុការណ៍ខុសលក្ខន្តិកៈប្រកួតនេះ ក្រុមអាជ្ញាកណ្តាលបានសម្រេចមិនប្រកាសលទ្ធផល ហើយលើកការប្រកួតទៅធ្វើនៅ ២ សប្តាហ៍បន្ទាប់ ដែលបានបង្កជាការមិនសុខចិត្តពីសំណាក់អ្នកគាំទ្រ និង អ្នកដែលយល់ច្បាស់ពីកីឡាមួយនេះ ៕