Toni Kroos នឹងចូលនិវត្តន៍ ក្រោយផុតកុងត្រានៅ Real Madrid
ក្រោយបញ្ចប់ការប្រកួតពាន Euro 2020 ដោយធ្លាក់នៅវគ្គ ១៨ ក្រុមចុងក្រោយ ក្រោយចាញ់ក្រោមថ្វីជើងក្រុមខ្លាំងជម្រើសជាតិអង់គ្លេស ដោយលទ្ធផល ២ ទល់នឹង ០ នោះ Toni Kroos បានប្រកាសថាខ្លួនសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិហើយ ក្រោយពីធ្វើមិនបានល្អលើកនេះ ។ ទោះជាបែបនេះក្តី រូបគេនឹងនៅតែបន្តលេងនៅក្លិបស្តេចស Real Madrid ជាធម្មតា ដោយសារតែនៅសល់កុងត្រា ។
ការលាឈប់ពីជម្រើសជាតិនៅក្នុងវ័យ ៣៣ ឆ្នាំនេះ ត្រូវបានកីឡាករដ៏ល្អរបស់ Real Madrid រូបនេះបញ្ជាក់ថា ដើម្បីយកពេលវេលាមកប្រមូលផ្តុំ និង គិតគូរអំពីអាជីពផ្ទាល់ខ្លួននៅក្នុងក្លិប ដ៏ដូចជាចង់ឃើញប្អូនជំនាន់ក្រោយបង្ហាញខ្លួនឱ្យបានល្អនៅក្នុងតំបន់បម្រើនៃជម្រើសជាតិអាល្លឺម៉ង់ ។
Toni Kroos ក៏បានបញ្ជាក់ដែរថា គេនឹងចូលនិវត្តន៍ពីអាជីពតែម្តង ក្រោយពីបញ្ចប់អាជីពនៅក្លិប Real Madrid នេះ ។ ខណៈដែលកុងត្រារបស់គេនៅ Real Madrid នៅសល់រហូតដល់បញ្ចប់រដូវកាល ២០២៣ ខាងមុខនេះ ហើយបើគេមិនអាចបន្តកុងត្រាបានទេនោះ គេនឹងបញ្ចប់អាជីពតែម្តង ៕