ក្លិបបាល់ទាត់ មហាសេដ្ឋីបារាំង PSG ចុះកុងត្រានាំយក Hakimi មកពីម៉ារ៉ុក ក្នុងតម្លែញាក់សាច់
ថ្មីៗនេះ ក្លិបបាល់ទាត់ Paris Saint Germain បានទាក់ទងទៅកាន់ទីភ្នាក់ងារកីឡាករ Achraf Hakimi Mouh ជាខ្សែការពាររបស់ក្លិប Inter Milan ដោយបានត្រៀមលុយសុទ្ធប្រមាណជាង ១០០ លានដុល្លារ ដើម្បីនាំយកកីឡាករវ័យ ២២ ឆ្នាំ រូបនេះមកកាន់ក្លិបនារដូវកាលថ្មីខាងមុខនេះ ដែលកីឡាកររូបនេះមានតម្លៃខ្លួនត្រឹមតែ ៨៥ លានដុល្លារប៉ុណ្ណោះនៅលើទីផ្សាដោះដូរ ។
ដោយឡែក នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ការចរចារវាងខ្សែការពារម៉ារ៉ុក Achraf Hakimi Mouh និង ក្លិបបារាំង Paris Saint Germain បានត្រូវរ៉ូវគ្នាហើយ ដោយកីឡាកររូបនេះបានយល់ព្រមកិច្ចព្រមព្រៀង ៥ ឆ្នាំ លេងឱ្យក្លិបបារាំង ។
គួរបញ្ជាក់ដែរថា ការចុះហត្ថលេខានាំយកកីឡាករ Achraf Hakimi Mouh ពីក្លិប Inter Milan នេះ គឺក្នុងកិច្ចព្រមព្រៀងបានចាយលុយរហូតទៅដល់ ៧០ លានផោន ដែលមានប្រមាណ ៩៦ ៤២៥ ០០០ ដុល្លារអាមេរិក ៕