Ronaldo ទំនងនឹងទៅក្លិបនេះ ក្នុងរដូវកាលថ្មីខាងមុខ
Christiano Ronaldo កីឡាករខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Juventus បានប្រកាសលាមិត្តរួមក្រុមរបស់ខ្លួន ក្រោយពីបញ្ចប់រដូវកាល ២០២១ កន្លងទៅនេះ ដោយមិនបានឈ្នះពាន Seria A ហើយថែមទាំងធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ Champions League ទៀត ។ ក្នុងនោះកាលពីរដូវកាលមុននេះ គេបានឈ្នះត្រឹមតែពានលំដាប់ទី ៣ មួយប៉ុណ្ណោះ ។
ក្រោយប្រកាសលា កីឡាកររូបនេះត្រូវបានគេគិតថានឹងទៅចូលរួមជាមួយនឹងក្លិប Manchester United ឬ ក្លិប Sporting នៅឯស្រុកកំណើតឯណោះ តែមកទល់នឹងពេលនេះ រូបគេប្រហែលជាមិនអាចទៅណាបានឡើយ ដោយសារតែក្លិបទាំង ២ គ្មានលទ្ធភាពនាំយករូបគេទៅក្នុងរដូវកាលដែលញាំញី ដោយកូវីដ-១៩ នេះ ។
នៅពេលនេះ ភ្នាក់ងាររបស់ Ronaldo ត្រូវបានគេដឹងថា កំពុងតែចរចាជាមួយនឹង Juventus ដើម្បីបន្តកុងត្រានៅក្លិបមួយនេះសិន មុននឹងគិតបន្តនារដូវកាលក្រោយៗ ៕