ស្ដាយណាស់! ក្លិបបាល់ទាត់ វិសាខា មិនអាចចូលប្រកួតពានរង្វាន់ (AFC CUP) ក្នុងឆ្នាំនេះ ព្រោះមូលហេតុនេះ
ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានសម្រេចឪ្យក្លិបបាល់ទាត់ វិសាខា ឡើងវគ្គចែកពូលនៃពានរង្វាន់ (AFC CUP) ដោយស្វ័យប្រវត្តិ និង ស្ថិតក្នុងពូល I ជាមួយក្លិប Lalenok United (ទីម័រខាងកើត) Terengganu FC (ម៉ាឡេស៊ី) និង Geylang International (សិង្ហបុរី)។
ដោយឡែកនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១ នេះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានសម្រេចលុបចោលការប្រកួតតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ រួមមានពូល G, ពូល H និង ពូល I រួមទាំងការប្រកួតជម្រុះ(Play-Off Stage)ផងដែរ។
អ្វីដែលគួរឱ្យសោកស្ដាយនោះ មូលហេតុនៃការលុបចោលការប្រកួតនេះ គឺបណ្ដាលមកពីការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ និង ម្យ៉ាងវិញទៀត សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ពិបាកក្នុងការរកទីតាំងសម្រាប់រៀបប្រកួត៕