មកដឹងពីរឿងហួសចិត្ត ធ្វើឱ្យ Ramos ចាកចេញពី Real Madrid
Sergio Ramos ខ្សែការពាររបស់ក្លិប Real Madrid ត្រូវបានក្លិបបញ្ជាក់ថា មិនបានបន្តកុងត្រាថ្មីឡើយជាមួយនឹងក្លិប ដោយរូបគេនឹងចាកចេញពីក្លិបក្រោយផុតថ្ងៃទី ៣១ ខែមិថុនានេះ ។
គេបានបញ្ជាក់ថា កាលពីដំបូងគេចរចានឹងក្លិប ដោយក្លិបផ្តល់កុងត្រា ១ ឆ្នាំ ហើយគេបានទាមទារ ២ ឆ្នាំ ចំពោះរឿងលុយវិញគេមិនបានគិតគូរឡើយ ទោះបីជាក្លិបសុំគេកាត់ប្រាក់ខែក៏ដោយ ។ ចុងក្រោយក្លិបនៅតែបន្តជំហរដដែល គឺផ្តល់កុងត្រា ១ រដូវកាល ហើយឱ្យកុងត្រាដើម្បីចុះហត្ថលេខាទទួល ។
ក្រោយមកមិនបានប៉ុន្មានថ្ងៃផង ក្លិបក៏ប្រកាសថាគេបានសម្រេចចិត្តដើរចេញ ទាំងគេចុះហត្ថលេខាទទួលកុងត្រានោះរួចហើយ គ្រាន់តែគេមិនទាន់យកទៅឱ្យក្លិបវិញ ។ គេបានឱ្យដឹងថា ការពិតនៅលើកុងត្រានោះមានដាក់ថ្ងៃផុតកំណត់ ហើយវាបានហួសកំណត់បាត់ទៅហើយ តែគេមិនបានចាប់អារម្មណ៍នោះឡើយ ៕
ប្រភព ៖ dailymail