Euro បញ្ចប់ពូល A រកឃើញក្រុមឡើង ៣ ក្រុម ទៅវគ្គ ១៦ ក្រុមចុងក្រោយហើយ
ការប្រកួតបាល់ទាត់ពានរង្វាន់ Euro ២០២០ កាលពីយប់ថ្ងៃអាទិត្យ ទី ២០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ មានការប្រកួតចំនួន ២ គូ ដែលជាប្រកួតកាត់សេចក្តីរកក្រុមខ្លាំងឡើងទៅវគ្គបន្ត ១៦ ក្រុមចុងក្រោយ ។
ជាលទ្ធផល ក្រុមជម្រើសជាតិស្វីស បានលត់ក្រុមបាតតារាង ជម្រើសជាតិតួគី ដោយលទ្ធផល ៣ ទល់នឹង ១ ។ ខណៈដែលក្រុមកំពូលតារាង ជម្រើសជាតិអ៊ីតាលី បានយកឈ្នះ ជម្រើសជាតិវែល ដោយលទ្ធផល ១ ទល់នឹង ០ ។
ក្នុងនោះដែរ គេបានរកឃើញក្រុមដល់ទៅ ៣ ពីក្នុងពូល A នេះ ដោយ ជម្រើសជាតិអ៊ីតាលី ឈរលេខ ១ , ជម្រើសជាតិវែល ឈរលេខ ២ និង ជម្រើសជាតិស្វីស ឈរនៅលេខ ៣ ដែលសុទ្ធតែបានទទួលកៅអីទៅកាន់វគ្គបន្តទាំងអស់ ខណៈដែលតួគីអស់សិទ្ធ ធ្លាក់ដោយមិនទទួលបានពិន្ទុទាល់តែសោះ៕