Georginio Wijnaldum បដិសេធ Barcelona រួចចុះកុងត្រាភ្លាមៗជាមួយ PSG
Georginio Wijnaldum កីឡាករខ្សែបម្រើវ័យ ៣០ ឆ្នាំ របស់ក្លិប Liverpool បានចុះកុងត្រា រយៈពេល ៣ ឆ្នាំ ជាមួយនឹងក្លិប PSG រហូតដល់ឆ្នាំ ២០២៤ ហើយគ្រោងនឹងចូលរួមជាផ្លូវការជាមួយនឹងក្រុមនៅខែកក្កដាខាងមុខនេះ ក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro ។
Georginio Wijnaldum ពីមុនត្រូវបានគេដឹងថា បានព្រមព្រៀងគ្នាជាមួយនឹង Barcelona ទៅហើយ នៅឡើយតែចុះកុងត្រាជាផ្លូវការ ក៏ប៉ុន្តែកីឡាកររូបនេះ បានជាក្រឡាស់ ដោយបដិសេធជាមួយនឹងក្លិបអេស្ប៉ាញ ហើយចុះកុងត្រាភ្លាមៗជាមួយនឹង PSG ទៅវិញ ។
កីឡាករជម្រើសជាតិហូឡង់រូបនេះ បានបញ្ជាក់ថា រូបគេពេញចិត្តទៅ PSG ដោយសារតែនៅទីនោះមានកីឡាករល្អៗ ហើយគ្រូបង្វឹកចេះអភិវឌ្ឍន៍កីឡាករឱ្យកាន់តែខ្លាំង ។ អ្វីដែលពិសេសនោះ គឺ Georginio Wijnaldum ប្រាប់ថាគេស្និទ្ធជាមួយនឹងគ្រូបង្វឹកនៃក្លិបថ្មីនេះ ៕
ប្រភព ៖ everythingbarca