Ronaldo បំបែកកំណត់ត្រាថ្មី ចំនួន ៣ នៅព្រឹត្តិការណ៍ Euro
ខ្សែប្រយុទ្ធជួរមុខជម្រើសជាតិព័រទុយហ្គាល់ Christiano Ronaldo បានស៊ុតពីរគ្រាប់ក្នុងជំនួប ព្រឹត្តិការណ៍ Euro រវាងក្រុមជម្រើសជាតិហុងគ្រី និង ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានជួយឲ្យព័រទុយហ្គាល់យកឈ្នះហុងគ្រី ក្នុងលទ្ធផល ៣ ទល់នឹង ០ ។
ពីរគ្រាប់ចុងម៉ោងរបស់ Ronaldo នេះបានជួយឲ្យរូបគេបំបែកកំណត់ត្រាថ្មីចំនួន៣ រួមមាន ៖
- ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍ Euro ដែលរកបាន ១១ គ្រាប់ ។
- ជាកីឡាករព័រទុយហ្គាល់ដែលរកគ្រាប់បាល់ទាត់ជម្រើសជាតិបានច្រើនជាងគេបំផុតគឺ ១០៦ គ្រាប់ ។
- កំណត់ត្រាដ៏ល្អមួយទៀតគឺរ៉ូណាដូបានក្លាយទៅជាកីឡាករតែមួយរូបគត់ដែលបានស៊ុតបញ្ចូលទីនៅក្នុងព្រឹត្តិការណ៍ Euro ប្រាំសម័យកាលជាប់ជាប់គ្នា ៕
ប្រភព ៖ Euro