ឈិន ឈឿន ទម្លាយជីវិតឯកជន ស្គាល់ភរិយា ១៥ ឆ្នាំ ឆ្លងកាត់គ្រប់រសជាតិ
ឈិន ឈឿន ត្រូវបានគេស្គាល់ជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដ៏លេចធ្លោមួយរូប ហើយក្រៅពីមានសមត្ថភាពនៅលើទីលានប្រកួត លោកក៏មានគ្រួសារមួយយ៉ាងកក់ក្ដៅ មានប្រពន្ធដ៏ស្រស់ស្អាត និង កូនដ៏គួរឱ្យស្រឡាញ់ ។
ថ្មីៗនេះ កីឡាករបាល់ទាត់ ឈិនន ឈឿន បានបើកបង្ហាញពីជីវិតឯកជនជាមួយនឹងភរិយាបណ្ដូលចិត្ត ក្នុងឱកាសថ្ងៃខួបស្រឡាញ់គ្នារយៈពេល ១៥ ឆ្នាំរបស់ពួកគេ ។
ឈិន ឈឿន រៀបរាប់ដោយមិនលាក់លៀមថា លោក និង ភរិយាស្គាល់គ្នារយៈពេល ១៥ ឆ្នាំហើយ ប៉ុន្ដែពួកគេទាំងពីរទើបតែរៀបការបាន ៥ ឆ្នាំប៉ុណ្ណោះ ។ ពេលវេលាស្គាល់យល់ចិត្តថ្លើមគ្នាជាងមួយទសវត្សរ៍រហូតសម្រេចបំណងបានរៀបការក្លាយជាប្ដីប្រពន្ធនេះ អ្នកទាំងពីរឆ្លងការគ្រប់រសជាតិអស់ហើយ ។
ក្នុងនោះកីឡាករបាល់ទាត់ពាក់អាវលេខ ១៧ រូបនេះ ក៏បានបង្ហើបពីមូលហេតុដែលលោក និង ភរិយាតស៊ូកាន់ដៃគ្នារហូតមកដល់ពេលនេះ គឺព្រោះតែពួកគេចេះថែរក្សាការស្រឡាញ់ ដោយការយោគយល់អធ្យាស្រ័យ និង គោរពគ្នាទៅវិញទៅមក ។
ឈិន ឈឿន លើកឡើងថា «១៦/០៦/២០២១ ថ្ងៃពិសេស ១៥ ឆ្នាំហើយដែលយើងបានស្គាល់គ្នា ៥ឆ្នាំហើយដែលយើងបានរៀបការជាមួយគ្នា អនុស្សាវរីយ៍របស់យើងទាំងពីរច្រើនរាប់មិនអស់ មានគ្រប់រសជាតិ អ្វីៗយើងអាចឆ្លងកាត់បានតែមិនទាន់១០០%ទេ ការថែរក្សាការស្រឡាញ់របស់ពួកយើងមកដល់ពេលនេះ វាកើតចេញពីការ យោគយល់អធ្យាស្រ័យ និង គោរពឱ្យតម្លៃគ្នាទៅវិញទៅមក» ៕