UEFA អញ្ជើញក្លិប ៣ នេះ លេង Champions League ទោះបីជាធ្លាប់គំរាមដកសិទ្ធិចេញក៏ដោយ
ទោះជាមាននូវការព្រមានជាច្រើនលើកច្រើនសាពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ក៏ដោយ ក៏ក្លិបបាល់ទាត់ចំនួនបី រួមមាន Real Madrid, Barcelona និង Juventus នៅតែចចេសមិនទាន់ដកខ្លួនចេញពីពានរង្វាន់ UEFA Super League ដដែល ។
ក្នុងនោះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានដាក់សម្ពាធទៅលើក្លិបបាល់ទាត់ទាំងបីខាងលើនេះ ដោយបានប្រកាសថានឹងដកឈ្មោះចេញពី បញ្ជីបេក្ខភាពប្រកួតប្រជែងពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ប្រសិនបើក្លិបទាំងបីខាងលើមិនព្រមដកខ្លួនឬរំលាយ ពានចោលទេនោះ ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺកាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បែរជាបានផ្ញើលិខិតទៅកាន់ក្លិបបាល់ទាត់ទាំងបីខាងលើនេះ ដើម្បីអញ្ជើញចូលរួមក្នុងពានរង្វាន់ UEFA Champions League សម្រាប់រដូវកាលឆ្នាំ ២០២២ បើទោះបីជាពួកគេមិនទាន់បានដាច់ស្រេចពីរឿងយូហ្វាឆេមពានលីកនេះក៏ដោយ ៕
ប្រភព ៖ Marca