Leicester City គ្រោងយក Coutinho មកលេងនៅ Premier League វិញ
ខ្សែបម្រើ Philippe Coutinho របស់ក្លិប Barcelona កំពុងតែទទួលភ្លើងខៀវពីក្លិប Leicester City ដែលកំពុងតែឡើងជើងនៅក្របខណ្ឌកំពូលអង់គ្លេស English Premier League ។
ក្លិបមួយនេះគ្រោងនឹងយកកីឡាករសញ្ជាតិប្រេស៊ីល មួយរូបនេះមកលេងនៅ English Premier League វិញ ក្រោយចំណាយពេលនៅក្លិប Barcelona នៃលីគកំពូលអេស្ប៉ាញ La Liga អស់ជាង ៤ រដូវកាល តែហាក់ដូចជាមិនទទួលបានជោគជ័យធ្វីជាដុំកំភួនឡើយ ។
Leicester City បានរៀបចំគម្រោងការនេះ ដោយបានត្រៀមទឹកប្រាក់ប្រមាណជា ២០ លានដុល្លារ ដើម្បីធ្វើការផ្ទេរ Coutinho យកមក ក្រោយពីបាត់បង់ខ្សែប្រយុទ្ធម្នាក់ដែលលក់បានតម្លៃថ្លៃគួរសម ៕
ប្រភព ៖ Marca