ថ្ងៃមុនថាចូលនិវត្តន៍ តែឥលូវ Buffon ប្រកាសចុះកុងត្រា ២ ឆ្នាំទៀត នៅក្លិបមួយនេះ
កាលពីពេលថ្មីៗនេះ Gianluigi Buffon ដែលត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ស្គាល់ថា ជាអ្នកចាំទីកំពូលរបស់ អ៊ីតាលី បានប្រកាសចូលនិវត្តន៍នៅចុងរដូវកាល ២០២០-២០២១ នេះ ខណៈដែលកុងត្រារបស់គេនៅ ក្លិប Juventus នៃក្របខណ្ឌ អ៊ីតាលី Seria A នេះ ក៏ផុតនៅចុងឆ្នាំ ២០២១ នេះដែរ ។
អ្វីដែលធ្វើឱ្យអ្នករាល់គ្នាភ្ញាក់ផ្អើលនោះ គឺនៅពេលនេះរូបគេត្រូវបានក្លិប Parma ដែលជាក្លិបគេចាប់អាជីពដំបូងបង្អស់ប្រកាសថានឹងចុះកុងត្រានាំយកមកវិញ ដោយមានរយៈពេល ២ រដូវកាល ។
គួររំឭកដែរថា Gianluigi Buffon មានស្នាដៃច្រើនណាស់ក្នុងពិភពបាល់ទាត់ និង សម្រាប់អ៊ីតាលី ដែលបានជួយឱ្យ អ៊ីតាលី ឈ្នះ World Cup ២០០៦ និង ពាន Mediterranean Games ១៩៩៧ ។ សម្រាប់ក្រុមវិញគេបានឈ្នះពាន Seria A ១០ លើក Coppa Italia ៤ លើក ៕
ប្រភព ៖ goal