ManU និង Burussia Dortmund នៅតែតថ្លៃគ្នាមិនត្រូវ រឿងផ្ទេរ Sancho
Manchester United ក្លិបបាល់ទាត់ជើ់ងឯករង នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League រដូវកាលមុន បានត្រៀមលុយ ១០៦ លានដុល្លារ ក្នុងការទាក់ទងយក Jadon Malik Sancho ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Burussia Dortmund ។
ដ្បិតតែគេមានវ័យទើបតែ ២០ ឆ្នាំមែន ក៏ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានក្លិប Burussia Dortmund ដាក់តម្លៃខ្លួនដល់ទៅ ១២៦ លានដុល្លារឯណោះ ។ ដោយតម្លៃខុសគ្នានេះហើយ វាបានក្លាយជាមូលហេតុដែលក្លិបទាំង ២ មិនទាន់ឈានដល់ការព្រមព្រៀងជាគ្នាចុងក្រោយ ក្នុងការផ្ទេរនេះ ។
គួរឱ្យដឹងដែរថា Manchester United ប្រហែលជាអាចលក់កីឡាករខ្លះទៀតចេញឱ្យបានកាន់តែលឿន ដើម្បីបានលុយទប់ចំណាយក្នុងការនាំយកកីឡាករវ័យក្មេងខាងលើមុនពេលដែលមានក្លិបផ្សេងចែចង់យកទៅបាត់មុន ៕
ប្រភព ៖ skysport