ស៊ុតបានដល់ទៅ ២ គ្រាប់ Giroud នៅថាគ្មានអ្នកប៉ះបាល់ឱ្យ ទំនងចង់ផ្លែផ្កាឱ្យ Mbappe
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិប៊ុលការី ដោយលទ្ធផល ៣ ទល់នឹង ០ ក្នុងការប្រកួតមិត្តភាពដែលធ្វើឡើងនៅលើទឹកដីរបស់បារាំង ។
ដ្បិតតែក្រុមបានទទួលជ័យជម្នះ ហើយគេរកបានដល់ទៅ ២ គ្រាប់ក៏ពិតមែន ក៏ប៉ុន្តែកីឡាករខ្សែប្រយុទ្ធជម្រើសជាតិបារាំង Olivier Giroud ហាក់មិនពេញចិត្តប៉ុន្មានឡើយ ចំពោះការលេងលើកនេះ ដោយបាននិយាយក្រោយពីបញ្ចប់ការប្រកួតថា គេលេងថ្ងៃនេះគ្មានអ្នកបោះបាល់ឱ្យសោះ ទោះបីជានៅតំបន់ល្អខ្លាំងយ៉ាងណាក៏ដោយ ។
ការនិយាយនេះ ត្រូវបានគេដឹងថា Olivier Giroud ចង់សំដៅដល់ Mbappe ដោយសារតែការប្រកួតនេះ Mbappe ហាក់កំណាញ់បាល់បន្តិច ។ ចំពោះ Mbappe ទើបតែចេញមុខថ្លែងក្នុងសន្និសីទមួយ ដោយបានតបទៅអ្នកសារព័ត៌មានថា គេមិនអន់ចិត្តអ្វីឡើយ ដោយសារតែពួកគេលេងដើម្បីទង់ជាតិបារាំង ដូចនេះវាគ្មានអ្វីដែលរូបគេត្រូវអន់ចិត្តនឹងមិត្តរួមក្រុមឡើយ ៕
ប្រភព ៖ Marca