ដឹងខ្លួនវិញ Eriksen ប្រកាសថានឹងនៅលេងបាល់បន្ដ ទោះមានបញ្ហាបេះដូងក៏ដោយ
Christian Eriksen ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ Inter Milan បានរួចផុតពីសេចក្តីស្លាប់ ក្រោយពីហេតុការណ៍ដួលសន្លប់នៅលើទីលាន ក្នុងជំនួបបើកឆាក Euro ដោយ ដាណីម៉ាក ប៉ះ ហ្វាំងឡង់ ដែលធ្វើឱ្យការប្រកួតពន្យារពេលអស់ជាច្រើនម៉ោង ។
បើតាមការបញ្ជាក់ពីគ្រូពេទ្យរបស់ក្រុមបាល់ទាត់ជម្រើសជាតិ បានបញ្ជាក់ថាកីឡាកររូបនេះមានបញ្ហាបេះដូង ហើយដើម្បីបញ្ជៀសពីហានិភ័យដល់អាយុជីវិត គួរតែបញ្ចប់អាជីពនេះ ។
ទោះបីជាបែបនេះក្តី ក្រោយពីភ្ញាក់ពីការសង្គ្រោះបន្ទន់វិញ Christian Eriksen បាននិយាយទៅកាន់អ្នកគាំទ្រថា រូបគេនឹងនៅជាមួយអ្នកគាំទ្រជានិច្ច ហើយគេនឹងមិនបោះបង់អាជីពនេះចោលត្រឹមនេះឡើយ ៕
ប្រភព ៖ dailymail