Real Madrid ទំនងនឹងប្រើប្រាស់កីឡដ្ឋានក្លិប AT Madrid ក្នុងរដូវកាលក្រោយ
ក្លិបបាល់ទាត់ Real Madrid បានរៀបចំគម្រោងស្នើរសុំដើម្បីខ្ចីកីឡដ្ឋាន Metropolitano Stadium របស់ក្លិប Atletico Madrid ដើម្បីប្រើប្រាស់ជាទឹកដីប្រកួតផ្លូវការរបស់ខ្លួនក្នុងក្របខណ្ឌ La Liga ក៏ដូចជា UEFA Champions League រដូវកាលក្រោយនេះ ។
រឿងរ៉ាវដែលធ្វើឱ្យ Real Madrid សម្រេចធ្វើដូច្នេះ គឺដោយសារតែកីឡដ្ឋានធំរបស់ខ្លួនមិនទាន់បញ្ចប់ការសាងសង់ ហើយរដូវកាលក្រោយនេះ Premier League នឹងអនុញ្ញាតិឱ្យមានអ្នកទស្សនាអាចចូលទស្សនាបានប្រហែល ៣០ភាគរយនៃចំនួនផ្ទុកទាំងមូល ។
ដូចនេះ ៣០ភាគរយ នៃកីឡដ្ឋាន Metropolitano ដ៏ធំ ដែលអាចផ្ទុកអ្នកទស្សនាបានជាង ៧ម៉ីននាក់នេះ ទើបអាចផ្ទុកអ្នកគាំទ្រដ៏ច្រើនលើសលប់របស់ Real Madrid បានគ្រប់គ្រាន់ ៕
ប្រភព ៖ skysport