ប្រកួតចុងក្រោយវគ្គជម្រុះ World Cup កម្ពុជា ចាញ់ អឺរ៉ង់ ដោយលទ្ធផល ១០-0
ការប្រកួតវគ្គជម្រុះ ការប្រកួត FIFA WORLD CUP QATAR 2022 របស់កម្ពុជា បានបញ្ចប់ហើយ ដោយប្រកួតចុងក្រោយនេះ កម្ពុជា បានចាញ៉ អឺរ៉ង់ ដោយលទ្ធផល ១០ ទល់នឹង ០ ដែលការប្រកួតនេះធ្វើឡើងនៅទឹកដីបារ៉ែន ដែលជាទឹកដីកណ្តាល នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ វេលាម៉ោង ១១ កន្លះយប់ ។
ក្នុងតង់ទី ១ កម្ពុជា ធ្វើបានយ៉ាងល្អ ដោយបានសាច់បាល់លេងច្រើនបើប្រៀបទៅនឹងការប្រកួតជើងមុន ។ តែអឺរ៉ង់ អាចរកគ្រាប់បាល់បានដល់ទៅ ៤ គ្រាប់ក្នុងតង់ទី ១ នេះ ដោយកំហុសរបស់កម្ពុជា ដោយក្នុងនោះមានប៉ាល់ប៉េណាល់ទី ១ គ្រាប់ និង បាល់ចូលទីខ្លួនឯង ១ គ្រាប់ ។ លទ្ធផលបញ្ចប់វគ្គទី ១ កម្ពុជា ចាញ៉ អឺរ៉ង់ ដោយលទ្ធផល ៤ ទល់នឹង ០ ។
ចូលដល់តង់ទី ២ ក្រុមអឺរ៉ង់បានដាក់សម្ពាធយ៉ាងខ្លាំង ដោយបន្ថែមដល់ទៅ ៦ គ្រាប់ទៀត ពីកីឡាករ ៦ រូបផ្សេងគ្នាទៀត នៅនាទីទី ៥៨ ៦៣ ៧៧ ៨០ ៨៤ និង ៨៦ ៕