Floyd ជះលុយជាង ១ លានដុល្លារកន្លះ ទិញឡានទំនើប ៩ គ្រឿង ក្រោយប្រកួតរួច
កីឡាករប្រដាល់មានបំផុត ចាយលុយដូចក្រដាសបង្គន់ Floyd Mayweather បានចំណាយទឹកប្រាក់សរុប ១ លានដុល្លារកន្លះ ក្នុងការបញ្ជាទិញរថយន្តចំនួន ៩ គ្រឿងក្នុងពេលតែមួយ ក្រោយពីរកលុយបានក្បែររយលានដុល្លារ ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ។
ក្នុងចំណោមរថយន្ត ៩ គ្រឿងនេះ គេក៏ឃើញមានរថយន្ត Rolls Royce Ghost ពណ៌សដែលផលិតឱ្យត្រូវតាមការប្រើប្រាស់របស់អ្នកប្រដាល់ ១ គ្រឿងផងដែរ ។ ហើយរថន្ត ៨ គ្រឿងផ្សេងទៀតក៏សុទ្ធសឹងតែជារថយន្តកប់សារី ឆ្នាំ២០២១ ដែរ ដោយរួមមាន ៖
- Mercedes S560 ២០២១ មួយគ្រឿង
- Maybach sedan ២០២១ មួយគ្រឿង
- Dodge Journey ២០២១ មួយគ្រឿង
- Dodge Chargers ២០២១ ២គ្រឿង
- Dodge Challengers ២០២១ ៣គ្រឿង
គួរឱ្យដឹងដែរថា អ្នកប្រដាល់វ័យ ៤២ ឆ្នាំ ដែលប្រកួតមិនដែលចាញ់សោះ ៥០ ប្រកួតរូបនេះ បានកើបលុយកាលពីពេលប្រកួតបាយបាន ប៉ុន្មានថ្ងៃមុននេះ បានប្រហែលជា ១០០ លានដុល្លារ ដោយប្រើពេល ៨ ទឹក ទទួលបានលទ្ធផលស្មើគ្នាជាមួយនឹងតារាយូធូន Logan Paul ៕
ប្រភព ៖ dailymail