របួសជង្គង់ Benzema នឹងជាមុនជំនួបបារាំងប៉ះ អាល្លឺម៉ង់
ការពីពេលថ្មីៗនេះ Karim Benzema កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Real Madrid បានរងរបួសជង្គង់នៅវគ្គទី ១ ដោយត្រូវប្តូរចេញត្រឹមពាក់កណ្តាលតង់ទី ១ ក្រោយពីមានការប៉ះទង្គិចជាមួយនឹងខ្សែការពាររបស់ក្រុមជម្រើសជាតិប៊ុលការី ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ ។
ក្រោយពីមានការប៉ះទង្គិចនេះ បារាំងមានការព្រួយបារម្ភខ្លាំងដ្បិតអីគេត្រូវបានចាត់ទុកជាខ្សែប្រយុទ្ធជួរមុខម្នាក់របស់បារាំង ត្រៀមព្រឹត្តិការណ៍ Euro ដែលនឹងចាប់ផ្តើមនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ បន្ទាប់ពីការត្រួតពិនិត្យមកគ្រូពេទ្យបានមើលឃើញថានេះជារបួសស្រាលធម្មតាប៉ុណ្ណោះ ដែលមិនធ្វើឱ្យគេត្រូវសម្រាកយូរឡើយ ។
គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាល្លីម៉ង់ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ខណៈដែលរបួស Benzema ត្រូវការរយៈពេលព្យាបាលតែ ៣ ថ្ងៃប៉ុណ្ណោះ ៕
ប្រភព ៖ Marca