Floyd ៖ ខ្ញុំវាយពិតៗ មិនមែនសម្តែងឡើយ បើនៅតែថាអ៊ីចឹងទៀត ប្រយ័ត្នឈប់វាយឱ្យមើល
កាលពីពេលកន្លងទៅនេះ Floyd Mayweather កំពូលអ្នកប្រដាល់អាមេរិកាំងលេខ ១ លំដាប់ពិភពលោក មិនដែលចាញ់ទាល់តែសោះ បានប្រកួតស្មើជាមួយនឹង Logan Paul តារាយូធូប ដែលស្ទើរតែគ្មានបទពិសោធទាល់តែសោះក្នុងវិស័យប្រដាល់នេះ ។
ក្រោយការស្មើគ្នានេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលខ្លាំង ទាំងអ្នកជំនាញកីឡាប្រដាល់ក៏គិតដែរថា នេះគឺជាការប្រកួតដើម្បីរកលុយកុំឱ្យស្ងាត់ពេករបស់ Floyd Mayweather និង ដើម្បីបង្កើនប្រជាប្រិយភាពរបស់ Logan Paul តែប៉ុណ្ណោះ ។
ក្រោយពីទទួលដំណឹងនេះ Floyd Mayweather បានចេញមុខបដិសេធដាប់អហង្ការ ដោយបញ្ជាក់ថា ការប្រកួតនោះគឺគេប្រកួតអស់ពីសមត្ថភាពមែន មិនបានរៀបចំទុកឡើយ ។ កីឡាកររូបនេះបានបន្ថែមថា គេនឹងឈប់ឡើងវ៉ៃទៀតហើយ ប្រសិនបើគ្រប់គ្នានៅតែគិតបែបនេះ ៕
ប្រភព ៖ usstar