កម្ពុជា បង្ហាញទម្រង់លេងគួរឱ្យជក់ចិត្តខ្លាំង ទោះចាញ់ អឺរ៉ង់ ៤ ទល់នឹង ១ ក្តី
ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំពូល C រវាងកម្ពុជា និង អឺរ៉ាក់ នៅកីឡដ្ឋាន Al Muharraq នៅក្នុងទឹកដីកណ្តាលបារ៉ែន នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះបានបញ្ចប់ទៅហើយ ដោយកម្ពុជា បានចាញ់ក្រុមខ្លាំង អឺរ៉ាក់ ដោយលទ្ធផល ៤ ទល់នឹង ១ ។
ក្នុងប្រកួតទី ០២ របស់កម្ពុជា នៅលើទឹកដីកណ្តាលនេះ ក្រុមអឺរ៉ាក់ បានដាក់មួយគ្រាប់ភ្លាមៗ ក្រោយកញ្ចែទើបចាប់ផ្តើមប្រកួតមិនទាំងបានកន្លះនាទីផង ដោយកីឡាករលេខ ១៨ មុននឹងបន្ថែម ១គ្រាប់ទៀតនៅនាទីទី ២៣ ដោយកីឡាករលេខ ១៣ ។ ហើយនៅនាទីទី ២៧ កីឡាករលេខ ៦ បានដាក់គ្រាប់ចុងក្រោយមុននឹងបញ្ចប់វគ្គទី ១ ដោយលទ្ធផល ៣ ទល់នឹង ០ ។
ចូលដល់វគ្គទី ២ ក្រុមកម្ពុជា បានបង្ហាញទម្រង់លេងគួរឱ្យកត់សម្គាល់ ដោយបានគ្រប់គ្រងបាល់ច្រើនជាងក្រុមខ្លាំង អឺរ៉ាក់ ក្នុងនោះរកបាន ១ គ្រាប់ដោយកីឡាករ សឿយ វិសាល នៅនាទីទី ៥៥ ។ ក្រុមអឺរ៉ង់វិញមិនបន្ធូរដៃឡើយ ដោយរកគ្រាប់បាល់ ១ គ្រាប់សងវិញនៅវិនាទីចុងក្រោយនៃការប្រកួត ដោយលទ្ធផលបញ្ចប់ការប្រកួត កម្ពុជា ចាញ់ អឺរ៉ាក់ ៤ ទល់នឹង ១ ៕