សាហាវណាស់! សម័យកូវីដ AT Madrid លក់ខ្សែបម្រើម្នាក់បានតម្លៃជាង ១០០ លានដុល្លារ
Saúl Ñíguez Esclápez កីឡាករខ្សែបម្រើក្លឹប Atletico Madrid ត្រូវបានគេប្រកាសថានឹងផ្ទេរទៅកាន់ក្លិបថ្មី គឺ Bayern Munchen សម្រាប់រដូវកាលក្រោយនេះ តែនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ដោយរង់ចាំដល់ថ្ងៃផុតកុងត្រារដូវកាលនេះសិន ។
ការប្រកាសនេះ វាហាក់ផ្ទុយស្រឡះពីការរំពឹងទុក ដោយសារតែពីមុនមានលេចឮព័ត៌មានថា ខ្សែបម្រើរូបនេះ នឹងទៅលេងនៅ Manchester United ក្នុងរដូវកាលថ្មី ។ ទោះជាយ៉ាងណាក្តីយើ់ងនៅតែមិនដឹងពីមួលហេតុដែល ManU សម្រេចចិត្តមិនយករូបគេវិញ ខណៈដែលកៀកនឹងច្បាស់ការណ៍ចុះកុងត្រាទៅហើយ ។
ចំពោះតម្លៃខ្លួនវិញ ត្រូវបានគេដឹងថា Saúl Ñíguez ទទួលបានតម្លៃខ្លួនជាង ១០០ លានដុល្លារ ដែលជាតម្លៃថ្លៃមួយសម្រាប់រដូវកាលកូវីដបែបនេះ ។ ចំពោះតម្លៃលុយដ៏ច្រើននេះ ត្រូវបានលោក Simone ប្រកាសថានឹងយកទៅទិញខ្សែបម្រើម្នាក់ និង ខ្សែការពារម្នាក់មកពង្រឹងក្រុម ៕