Ronaldo ត្រូវ PSG ដាក់ជាគោលដៅនាំមកកាន់ទឹកដីបារាំង
ក្លិបបាល់ទាត់ Paris Saint Germain បានធ្វើការដាក់កីឡាករខ្សែប្រយុទ្ធដ៏ល្បីឈ្មោះលំដាប់ពិភពលោកម្នាក់ទៀត ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករដែលនឹងត្រូវនាំមកកាន់ទឹកដីបារាំង នារដូវកាលថ្មីខាងមុខនេះ ដើម្បីត្រៀមខ្លួនប្រជែងពានរង្វាន់ធំៗ ។
ខ្សែប្រយុទ្ធម្នាក់នោះ ត្រូវបានគេដឹងថា ជាកីឡាករ Christiano Ronaldo របស់ក្លិបបាល់ទាត់ Juventus ដែលកំពុងតែមានចិត្តចង់ចាកចេញស្រាប់ផង ក្រោយមើលមិនឃើញនូវភាគជោគជ័យសម្រាប់រដូវកាលកន្លងមកនេះ ។
v
គួរឱ្យដឹងដែរថា ឆ្នាំនេះ ខ្សែប្រយុទ្ធវ័យជ្រេឈានចូលវ័យ ៣៦ ឆ្នាំហើយ ដោយនៅសល់កុងត្រាមួយរដូវកាលទៀតជាមួយនឹង Juventus ដែលនេះអាចនឹងធ្វើឱ្យកីឡាកររូបនេះ អាចនឹងមានតម្លៃខ្លួនថ្លៃគ្រាន់បើ ប្រសិនបើក្លិបណាមួយចង់បាន ៕
ប្រភព ៖ Marca