គ្រូបង្វឹកជម្រើសជាតិកម្ពុជា រើសកីឡាករឆិនឆៃ មើលតាមសមិទ្ធផលពីមុនសិន ព្រោះកូវីដ-១៩
លោក Ryu Hirose បានប្រកាសជាផ្លូវការក្នុងបណ្តាញសង្គមរបស់សហព័ន្ធកីឡបាល់ទាត់កម្ពុជា ទាក់ទិនទៅនឹងរឿងជ្រើសរើសកីឡាករដើម្បីត្រៀមខ្លួនក្នុងវគ្គជម្រុះ World Cup នាពេលខាងមុខនេះ ដែលត្រូវធ្វើឡើងនៅខែមិថុនានេះ ក្នុងប្រទេសបារ៉ែន ។
លោកបានបញ្ជាក់ថា លោកមិនអាចជ្រើសរើសកីឡាករបានដោយពេញលេញឡើយ ដោយសារតែកូវីដ-១៩ បានធ្វើឱ្យសកម្មភាពបាល់ទាត់កម្ពុជាផ្អាកតាំងតែពីដើមខែមីនា មកម៉្លេះ ដែលជាហេតុធ្វើឱ្យលោកមិនអាចស្វែងយល់អំពីសមត្ថភាពកីឡាករបានសព្វជ្រុងជ្រោយ ។
ដូចនេះលោកនឹងធ្វើការជ្រើសរើសកីឡាករដោយផ្អែកលើ សមត្ថភាព ក៏ដូចជាសមិទ្ធផលពីមុនៗ តែលោកក៏បានប្រកាសដែរថា ទោះជាយ៉ាងណាលោកនឹងជ្រើសរើសកីឡាករដោយ គិតទៅដល់អនាគត បាល់ទាត់កម្ពុជាផងដែរ ដែលនឹងបញ្ចូលធនធានកីឡាករវ័យក្មេងមួយចំនួនទុកបណ្តុះបណ្តាលសម្រាប់ពេលអនាគត ៕