ច្បាស់ហើយ រូបកីឡាករ ManU ពាក់នាឡិកាពេលប្រកួតនោះ មិនខុសច្បាប់ប្រកួតឡើយ
ការពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងការប្រកួតរវាងក្រុមបិសាចក្រហម Manchester United និង Leicester City ក្នុងក្របខណ្ឌ English Premier League មានការចែកចាយព្រោងព្រាត អំពីរូបភាពកីឡាករម្នាក់ពាក់នាឡិកាឆ្លាតវ័យ កំឡុងពេលប្រកួត ។
មតិសាធារណៈជនបានសនិដ្ឋានថា វាគឺជារឿងខុសច្បាប់ដែលកីឡាករពាក់នាឡិកា កំឡុងពេលប្រកួត តែវាមិនមែនទាំងអស់នោះទេ ព្រោះនាឡិកាដែលពាក់ក្នុងដៃកីឡាករ Axel Tuanzebe របស់ ManU នេះ គឺជានាឡិកាតាមដានសុខភាពតែប៉ុណ្ណោះ ។
នៅក្នុងច្បាប់កីឡាបាល់ទាត់ ត្រូវបានអនុញ្ញាតិឱ្យកីឡាករពាក់សម្ភារមួយចំនួន ដើម្បីសុខភាព ឬ សុវត្ថិភាពកីឡាករ តែសម្ភារទាំងនោះអាចប្រើទៅបានទាល់តែបានការអនុញ្ញាតិ ឬ ត្រូវតាមស្តង់ដារសុវត្ថិភាពបាល់ទាត់ជាមុនសិន ៕
ប្រភព ៖ sportbible