Steven Gerrard ទទួលបានពានរង្វាន់អ្នកដឹកនាំក្រុមល្អ ប្រចាំឆ្នាំនៅលីគស្កុតឡេន
លោក Steven Gerrard បានឈ្នះពានរង្វាន់ manager of the year នៅថ្ងៃពុធទី ១២ ខែឧសភានេះ បន្ទាប់ពីបានដឹកនាំក្រុម Rangers លើកពាន់ជាលើកដំបូងនៅ Scottish Premiership ២០២០-២០២១ ដែលជាលីគនៅប្រទេសស្កុតឡេន ។
អតីតកីឡាកររបស់ក្រុមហង្សក្រហម Liverpool ទទួលបន្ទុកជាអ្នកដឹកនាំក្រុម Rangers ជារដូវកាលទី ៣ ហើយនឹងអាចដឹកនាំក្រុមមួយនេះ ផ្តួលក្រុម Celtic បានសម្រេច ។ នេះជាការលើកពានជាលើកដំបូងរបស់ក្រុមក្នុងអំឡុងពេល ១០ ឆ្នាំមកនេះ និង ជាការលើកពានលើកទី ៥៥ របស់ក្រុម ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងដឹកនាំក្រុមឈានដល់វគ្គ ១៦ ក្រុមចុងក្រោយក្នុងការប្រកួត Europa League ទៀតផង ។
បន្ទាប់ពីលោក Steven Gerrard ទទួលយកពានរង្វាន់នេះលោកក៏បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងពានរង្វាន់នេះ ខ្ញុំទទួលបានពានរង្វាន់ជាមួយភាពជោគជ័យរបស់ក្រុម ខ្ញុំគិតថានេះជាភាពជោគជ័យមួយនៅរដូវកាលនេះក្នុងក្រុមរបស់យើង» ៕