Nico Williams រកបានគ្រាប់ទី ១ ភ្លាម ក្រោយពីដំឡើងមកពីឈុតយុវជន
កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Nicholas Williams Arthuer ទើបតែត្រូវបានក្លិប Athletic Bilbao ដំឡើងមកពីឈុតយុវជនមកចូលរួមជាមួយនឹងឈុតធំរបស់ខ្លួនកាលពីដើមរដូវកាល ២០២១ កន្លងទៅនេះ ។
ដ្បិតតែទើបតែតម្លើងមកកាន់ឈុតធំមែនពិត ក៏ប៉ុន្តែកីឡាកររូបនេះអាចរកបាន ១ គ្រាប់ភ្លាមៗ ក្នុងប្រកួតទី ២ របស់គេ នៅ La Liga ដោយបានស៊ុតបញ្ចូលទីក្រុម Osasuna កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយក្រុមទាំង ២ បញ្ចប់ទៅដោយលទ្ធផល ២ ស្មើ ។
គួរឱ្យដឹងដែរថា Nico Williams បានកំពុងតែដើរតាមគន្លងបងប្រុសរបស់ខ្លួន Iñaki Williams ដែលគឺជាខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Athletic Bilbao នេះផងដែរ ៕