ManU រៀបចំរនាំងការពារ បង្ការក្រែងកើតមានបាតុកម្មម្ដងទៀត នៅប្រកួតវគ្គក្រោយ
ដូចដែលយើងបានដឹងហើយថា ជំនួបដ៏ធំរវាង Manchester United និង Liverpool ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យទី ២ ខែឧសភានេះ ដោយសារតែក្រុមបាតុករបានចេញមកធ្វើបាតុកម្មនៅជុំវិញកីឡដ្ឋាន ដើម្បីបណ្ដេញបងប្អូនត្រកូល Glazer ទាំង ២ ដែលជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្លិបចេញ ។
ខណៈពេលដែលការតវ៉ាត្រូវបានធ្វើឡើងដោយសន្តិវិធី ប៉ុន្តែមានអ្នកគាំទ្រមួយចំនួនចូលទៅក្នុងកីឡដ្ឋាន Old Trafford ហើយក៏មានអ្នកគាំទ្រមួយចំនួនទៀតបានបង្កការខូចខាតនៅក្នុងតារាង រួមទាំងទៅបិទការចរាចររថយន្តក្រុងរបស់ក្រុម មិនឱ្យធ្វើដំណើរពីសណ្ឋាគារមកកីឡដ្ឋានបាន ។
ដូច្នេះដើម្បីទប់ស្កាត់បាតុកម្ម និង ជៀសវាងការសម្រុកចូលក្នុងកីឡដ្ឋានបាន ទើបក្លិបបានចាត់វិធានការដើម្បីបង្កើនសុវត្ថិភាពជុំវិញទីលានកីឡាដ្ឋានដោយរៀបចំដំឡើងរនាំងការពារ ដោយមានដំណឹងថាអាចនឹងមានការតវ៉ាជាច្រើនឡើងជាងមុនទៀត រហូតដល់បញ្ចប់រដូវកាលនេះ ។
ដោយមានការរាយការណ៍ថា ក្រុម Manchester United បានទទួលដំបូន្មានឱ្យមានការប្រុងប្រយ័ត្ន និង រៀបចំបង្កើនសុវត្ថិភាពសម្រាប់ការប្រកួតជាមួយ Leicester City និង Liverpool ៕