ស៊ីអារម្មណ៍ហ្វេនទៀតហើយ ManU តង់ទី ១ គេស៊ី តង់ទី ២ វាយបកគេម្តង ៣ គ្រាប់
ការប្រកួតប្រចាំសប្តាហ៍ទី ២៥ English Premier League កាលពីយប់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រុមលេខ ២ Manchester United បានយកឈ្នះ Aston Villa ដោយលទ្ធផល ៣ ទល់នឹង ១ ។
ក្នុងនោះ វគ្គទី ១ ម្ចាស់ផ្ទះ Aston Villa បាននាំមុខនៅនាទីទី ២៤ ដោយ Traoré ។ ចូលតង់ទី ២ ក្រុមស្រេកឃ្លានជ័យជម្នះ ManU បានវាយបកម្តង ៣ គ្រាប់ ដោយ Fernandes (នាទី ៥២) Greenwood (នាទី ៥៦) និង គ្រាប់ចុងក្រោយដោយ Cavani នៅនាទី ៨៧ ។
English Premier League បានឈានចូលមកដល់សប្តាហ៍ទី ៣៥ របស់ខ្លួនហើយ ដោយនៅសល់តែ ៣ ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់ទៅហើយ ក្នុងនោះក្រុម ManCity គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពានមួយនេះ ប្រសិនណាបើឈ្នះមួយប្រកួតទៀត ។ ខណៈដែលក្រុមលេខ ២ Manchester United ត្រូវការឈ្នះទាំងអស់ ហើយបន់ស្រន់ឱ្យ ManCity ចាញ់ ៣ ប្រកួតដែលនៅសេសសល់ ៕