ManCity ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោមសីតុណ្ហភាព ៧ អង្សារ
កាលពីយប់រំលងអាធ្រាត្រថ្ងៃអង្គារ៍ ឈានចូលថ្ងៃពុធ ទី ០៥ ខែឧសភា ឆ្នាំ ២០២១ នេះ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២ UEFA Champions League ក្រុមមេឃខៀវ Manchester City បានយកឈ្នះ ក្រុមយក្សបារាំង Paris Saint Germain កក់កៅអីវគ្គផ្តាច់ព្រ័ត្រ ។
ក្នុងការប្រកួតនេះ ហាក់គួរឱ្យជក់ចិត្តមែនទែនកាលពីយប់មិញ ដោយមានធ្លាក់ព្រិលសើមពេញទីលាន អមដោយសីតុណ្ហភាព ៧ អង្សារ ។ ក្នុងនោះដែរ ២ គ្រាប់នោះរកបានដោយ Mahrez ទាំង ២ គ្រាប់នៅនាទីទី ១១ និង ៦៣ ដោយលទ្ធផលបញ្ចប់ដោយលទ្ធផលម្ចាស់ផ្ទះ ManCity យកឈ្នះ ភ្ញៀវ PSG ២ ទល់នឹង ០ ។
គួរឱ្យដឹងដែរថា ManCity បានឡើងទៅអង្គុយរង់ចាំ ១ ក្រុមទៀតដែលនឹងឡើងទៅប៉ះខ្លួននារាត្រីនេះ ដែលអាចជា Real Madrid ឬ Chelsea ៕