បន្ទាប់ពីបោះបង់ចោល Chelsea ចង់យក Lukaku ពី InterMilan ទៅលេងនៅក្លិបខ្លួនវិញ
កីឡាករខ្សែប្រយុទ្ធមាឌឌាំង Romelu Menama Lukaku របស់ក្លិប InterMilan កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងនៅលីគកំពូលអ៊ីតាលី ដោយកំពុងតែកាន់កំណត់ត្រាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅអ៊ីតាលី និង កំពុងតែជួយក្លិបឱ្យឈរនៅកំពូលតារាងទៀតផង ។
ដោយឃើញលេងល្អដូចផ្កាយ៉ាងនេះ អតីតក្លិបដែលកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះធ្លាប់លេងឱ្យកាលពី ១០ ឆ្នាំមុន Chelsea បានបាក់ចិត្តប្រតិព័ទ្ធកីឡាកររូបនេះជាថ្មីម្តងទៀត ដោយកំពុងតែត្រៀមលុយនាំយកកីឡាកររូបនេះ មកនារដូវកាលក្រោយ ។
គួរឱ្យដឹងដែរថា Romelu Menama Lukaku មានវ័យ ២៧ ឆ្នាំ ដែលកាលពី ១០ ឆ្នាំមុនបានលេងនៅ Chelsea តែក្លិបមួយនេះមិនបានយកចិត្តទុកដាក់ឡើយ ដោយឱ្យគេបង្ហាញខ្លួនបានត្រឹម ១០ ប្រកួតគត់ក្នុងរយៈពេល ៣ ឆ្នាំ ។ បន្ទាប់មកបានដាក់ឱ្យក្លិបផ្សេងខ្ចីជើង មុននឹងលក់ចេញនៅឆ្នាំ ២០១៤ ៕
ប្រភព ៖ goals