Antonio ស៊ុត ២ គ្រាប់ជួយឱ្យ West Ham បន្តក្តីសង្ឃឹមឡើងតំបន់កំពូលតារាងទាំង ៤
កាលពីយប់ថ្ងៃច័ន្ទ ទី ០៣ ខែឧសភា ឈានចូលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងការប្រកួត English Premier League សប្តាហ៍ទី ៣៤ ក្រុមបាល់ទាត់ West Ham United បានយកជ័យជម្នះទៅលើក្រុម Bunley ដោយលទ្ធផល ២ ទល់នឹង ១ ។
ក្រុមម្ចាស់ផ្ទះ Bunley ធ្វើបានល្អក្នុង ២០ នាទីដំបូង ដោយបានគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី ១៩ តែភ្លាមៗនោះ West Ham បានវាយបកម្តង ២ គ្រាប់ដោយកីឡាករ Michail Antonio តែម្នាក់់ឯង នៅនាទីទី ២១ និង ២៩ ដោយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ ចាញ់ West Ham United ២-១ ។
ជ័យជម្នះនេះ បានជួយឱ្យ West Ham United បានក្តីសង្ឃឹមបន្តទៀត ដើម្បីដណ្តើមលេខ ៤ ដែលអាចទទួលបានកៅអីទៅលេងនៅពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប នារដូវកាលក្រោយនេះ ៕