រំភើប! ការប្រកួត Premier League យប់មិញ ក្រុម Spur ពាក់អាវមានអក្សរខ្មែរ ផ្សព្វផ្សាយពីកម្ពុជា
ក្នុងការប្រកួត English Premier League ប្រចាំសប្តាហ៍ទី ៣៤ កាលពីយប់រំលេងអាធ្រាត្រថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី ០៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ Tottenham Hotspur បានយកឈ្នះក្រុម បាតតារាង Sheffield United ដោយលទ្ធផលមិនគួរឱ្យជឿ គឺ ៤ ទល់នឹង ០ ។
ក្នុងការប្រកួតនេះដែរគេបានឃើញក្រុមបាល់ទាត់ Tootenham Hotspur ដែលជាម្ចាស់ផ្ទះបានពាក់អាវដែលមានដាក់អក្សរខ្មែរមួយឃ្លា ដើម្បីផ្សព្វផ្សាយពីកម្ពុជា អមដោយនិមិត្តសញ្ញានៃអង្កការមួយរបស់កម្ពុជា ។
ពាក់ព័ន្ធនឹងការពាក់ឈុតនេះ ត្រូវបានក្លិបប្រកាសថា ដើម្បីធ្វើសប្បុរសធម៍ជួយដល់អង្កការផ្កាយសមុទ្រកម្ពុជា ដែលជាអង្កការបណ្តុះធនធានបាល់ទាត់មួយនៅកម្ពុជា ក្នុងនោះអាវទាំងអស់របស់កីឡាករ នឹងត្រូវដាក់ដេញថ្មី ដើម្បីយកប្រាក់មកជួយអង្កការនេះ ៕