ManU បន្តក្តីសង្ឃឹមលើកពាន Premier League ក្រោយ ManCity ភ្លាត់ចាញ់ Leed
ការប្រកួត លីគកំពូលអង់គ្លេស កាន់តែកៀកខិតជិតមកដល់ទីបញ្ចប់ហើយ (English Premier League) ក៏ប៉ុន្តែគេពុំទាន់អាចរកឃើញក្រុមជើងឯកនៅឡើយទេ ដោយមានក្រុម ២ កំពុងតាមពិន្ទុគ្នា នោះគឺបងប្អូនបង្កើត ManU និង ManCity ។
ដ្បិតឈរលើកំពូលតារាងក្តី ក៏ប៉ុន្តែ ManCity បានភ្លាត់ចាញ់ក្រុមខ្សោយ Leed United កាលពីពេលកន្លងទៅនេះ នៅក្នុងដីខ្លួនឯង ដោយលទ្ធផល ១ ទល់នឹង ២ ហើយត្រូវគេខកខានពិន្ទុ នៅក្នុងសប្តាហ៍នេះ ។
ងាកមកមើល ManU វិញក្រោយទទួលបានដំណឹងនេះ បានព្យាយាមវាយសម្រុកខ្លាំងក្នុងការប្រកួតប៉ះ Spur ដោយបានយកឈ្នះដោយលទ្ធផល ៣ ទល់នឹង ១ ក្នុងការប្រកួតក្រៅទឹកដី ។
ចប់ប្រកួតនេះ ManU មាន ៦៣ ពិន្ទុ នៅខ្វះ ១១ ពិន្ទុទៀត ដើម្បីដេញតាម ManCity ពីក្រោយ ដែលមាន ៧៤ ពិន្ទុ ខណៈដែល ManU នៅសល់ប្រកួតច្រើនជាង ManCity ៕