ឈិន ឈឿន ជូនពរកូនស្រីផ្អែមល្ហែមអស់ទាស់ បង្ហាញក្ដីសុខក្នុងគ្រួសារពេញទី
កីឡាករខ្សែបម្រើ-ការពារ របស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ ឈិន ឈឿន បានឈានចូលដល់វ័យ ៣១ ឆ្នាំហើយ ដោយកីឡាករមកពីខេត្តព្រៃវែងរូបនេះ មានប្រពន្ធ និង កូនស្រីម្នាក់ ។
នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ ២០២១ គឺជាថ្ងៃខួបកំណើតកូនស្រីសំណព្វចិត្តរបស់កីឡាករលេខ ១៧ ខាងលើ ដោយលោក និង ភរិយាបានរៀបចំជាការស្រោចទឹកជូនកូនស្រី និង មានការគោរពដឹងគុណពីកូនស្រីចំពោះរូបគេ និង ប្រពន្ធផងដែរ ។
ក្នុងថ្ងៃនោះ កីឡាករជម្រើសជាតិកម្ពុជារូបនេះ បានបង្ហាញភាពកក់ក្តៅរបស់គេក្នុងគ្រួសារថា «ថ្ងៃខួបកំណើតកូនស្រី ឈឿន អុីឡា……ថ្ងៃនេះកូនស្រីរបស់ប៉ាមានអាយុ 4 ឆ្នាំហើយ ស្រោចទឹកឱ្យកូនត្រជាក់ត្រជុំសុខសប្បាយ ចាប់តាំងពីកូនដឹងក្តីមក កូនបានធ្វើឱ្យប៉ាម៉ាក់មានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំង ។ បុណ្យទាំងប៉ុន្មានដែលប៉ាបានធ្វើ សូមជូនពរឱ្យកូនស្រីមានសុខភាពល្អ មាំមួន បញ្ញាឆ្លាតវាងវៃ ក្នុងជីវិតរបស់កូនជួបតែរឿងល្អៗ ចេះគោរពចាស់ទុំ ធំឡើងនឹងធ្វើជាក្មេងល្អ សម្រាប់គ្រួសារ និង សង្គមជាតិ» ៕