Mbappé ត្រៀមដើរចេញពី Paris Saint-Germain ឈ្លេចក្រុមថ្មីដែលខ្លួនចាប់អារម្មណ៍
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ នេះ Cadenaser ប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់អេស្ប៉ាញបានបង្ហាញថា ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Kylian Mbappé ដែលបានលើកពាន World cup ២០១៨ របស់ក្រុម Paris Saint-Germain បានសម្រេចចិត្តផ្លាស់ចេញពីក្រុមនៅចុងរដូវកាលនេះហើយ គឺចង់ប្ដូរទៅក្រុមស្តេចស Real Madrid នៃលីគអេស្ប៉ាញ ។
ចំពោះ Kylian Mbappé លេងបានយ៉ាងល្អជាមួយក្រុម Paris Saint-Germain គឺរកគ្រាប់បាល់បាន ៣២ គ្រាប់ និង បញ្ជូន (assist) ឱ្យមិត្តរួមក្រុមបាន ៩ គ្រាប់ក្នុង ៣៨ ការប្រកួត ។ ទើបធ្វើឱ្យក្រុមជាច្រើនចាប់អារម្មណ៍ក្នុងការទាញយកកីឡាកររូបនេះចូលក្រុម មានដូចជាក្រុមហង្សក្រហម Liverpool និង ក្រុមស្តេចស Real Madrid ។ កិច្ចសន្យារបស់កីឡាករបាល់ទាត់វ័យ ២២ ឆ្នាំរូបនេះជាមួយ PSG នឹងផុតនៅឆ្នាំក្រោយនេះហើយ ហើយមើលទៅការចរចាបន្តកិច្ចសន្យាជាមួយក្រុមដូចមិនមានលទ្ធិផលសោះ ។
ជាមួយប្រភពដដែលនេះបានរបាយការណ៍ថា សាមីខ្លួនមានបំណងចង់ប្តូរក្រុមនៅចុងរដូវកាលនេះ ដើម្បីចង់ធ្វើការជាមួយលោក Zinedine Zidane នៅឯ Real Madrid ដែល Kylian Mbappé មានទំនាក់ទំនងយ៉ាងល្អជាមួយគ្រូបង្វឹករបស់ក្រុម Real Madrid រូបនេះ ។
លោក Leonardo អ្នកគ្រប់គ្រងក្រុម Paris Saint-Germain នឹងត្រូវសម្រេចចិត្តថា តើត្រូវបញ្ចេញ Kylian Mbappé នៅចុងរដូវកាលនេះដើម្បីទទួលបានថ្លៃខ្លួនយ៉ាងច្រើន ឬ រង់ចាំការចាក់ចេញដោយមិនបានថ្លៃខ្លួនចូលក្រុម ៕