ក្រោយអស់ខ្សែប្រយុទ្ធម្នាក់ ManCity ត្រៀមលុយជាង ១ លានដុល្លារលើខ្សែប្រយុទ្ធ ២ រូប
កាលពីពេលកន្លងទៅនេះ ក្លិបបាល់ទាត់ Manchester City នៃលីគកំពូលអង់គ្លេស English Premier League បានប្រកាសថា កីឡាកររបស់ខ្លួនមួយរូប គឺខ្សែប្រយុទ្ធ Sergio Aguero បានសម្រេចចិត្តចាកចេញពីក្លិបមួយនេះហើយ ក្រោយពីចរចារគ្នាមិនត្រូវរ៉ូវក្នុងការបន្តកុងត្រាថ្មី ។
ការបាត់បង់ខ្សែប្រយុទ្ធដ៏ល្អម្នាក់នេះ ManCity ហាក់មិនទាន់ស្កប់ចិត្តឡើយ ថ្វីបើគេស្ថិតនៅកំពូលតារាង និង ជាបេក្ខភាពម្ចាស់ពាន Premier League ក៏ដោយ ។ ក្លិបមួយនេះ បានត្រៀមលុយជាច្រើនលានដុល្លារ ដើម្បីស្វែងរកខ្សែប្រយុទ្ធម្នាក់មកជំនួសកន្លែង Aguero ។
១-Haaland ៖ គឺជាជម្រើសដំបូងរបស់ ManCity ក្នុងការនាំយកមកនារដូវកាលក្រោយ ដោយសារតែគេមានវ័យក្មេង អាចបន្តជាមួយក្លិបក្នុងដំណើររយៈពេលវែង និង កំពុងតែជាតារាបាល់ទាត់វ័យក្មេងលេខ ១ របស់ពិភពលោកផង ។
២-Harry Kane ៖ កីឡាកររូបនេះ នៅត្រឹមតែជាជម្រើសទី ២ តែប៉ុណ្ណោះរបស់ ManCity ក៏ប៉ុន្តែគេល្អដោយសារតែជាកីឡាករខ្សែប្រយុទ្ធអាជីពលំដាប់ពិភពលោកទៅហើយ ដែលប្រហែលជាមិនចាំបាច់យកមកសម្រួចអ្វីច្រើនឡើយ ។
ប្រភព ៖ goal