Barcelona ៖ មិនខ្វះទេលុយ ត្រឹមទិញយក Haaland ម្នាក់
ក្លិបបាល់ទាត់ Barcelona បានប្រកាសថាខ្លួនកំពុងតែត្រូវការខ្សែប្រយុទ្ធលំដាប់ពិភពលោកល្អៗ មកបំពេញក្រុមដើម្បីក្លាយជាក្រុមលេខ ១ នៅ La Liga ឱ្យបាននៅក្នុងឆ្នាំ ២០២២ និង បន្តទៅមុខទៀត ។
ដើម្បីសម្រេចបំណងនេះ ក្លិបបានរៀបចំផែនការរុះរើទ្រង់ទ្រាយធំ ដោយក្នុងនោះមានបំណងយកខ្សែប្រយុទ្ធខ្លាំងលំដាប់ពិភពលោក Erling Haaland មកឱ្យបាននៅក្នុងរដូវក្តៅក្រោយនេះ បន្ទាប់ពីការចាកចេញរបស់ Messi ។
ទោះបីជាតម្លៃខ្លួនកីឡាករខាងលើមានតម្លៃលើសពី ១ លានដុល្លារក៏ដោយ ក្លិប Barcelona បានបញ្ជាក់ថាខ្លួនមិនមានអ្វីត្រូវភ័យឡើយចំពោះថរិកាត្រឹមប៉ុណ្ណេះ ដើម្បីទិញកីឡាករ ។ ក្លិបនៅបារម្ភតែហ្នឹងរឿងថាតើ Haaland និង ក្លិបរបស់គេយល់ព្រមលក់គេឱ្យមកឫអត់តែប៉ុណ្ណោះ ៕
ប្រភព៖ skysport