ឈ្នះ Porto ២-០ Chelsea ទទួលបានភ្លើងខៀវឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
មួយតង់រកបាន ១ គ្រាប់ របស់ Chelsea កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃព្រហស្បតិ៍ ទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ទៅលើក្រុម Porto FC ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ជើងទី ១ UEFA Champions League បានជួយឱ្យក្រុមមកពីអង់គ្លេសមួយនេះយកឈ្នះដោយលទ្ធផល ២ ទល់នឹង ០ ។
ក្នុងនោះវគ្គទី ១ ក្រុមភ្ញៀវ Chelsea បានបើកការនាំមុខនៅនាទីទី ៣២ ដោយរកបាន ១ គ្រាប់ដោយ កីឡាករ Mount ហើយលទ្ធផលវគ្គទី ១ បានបញ្ចប់ទៅដោយ Chelsea នាំមុខ Porto ១ ទល់នឹង ០ ។ ចូលមកដល់វគ្គទី ២ ក្រុមទាំង ២ ហាក់ស្មើជើងគ្នា ដោយបុកទៅវិញទៅមកបានយ៉ាងល្អ តែនៅចុងម៉ោង នាទីទី ៨៥ ក្រុមភ្ញៀវឆ្លៀតរកបាន ១ គ្រាប់បន្ថែមដោយកីឡាករ Chilwell ។
លទ្ធផលរក្សាសំណាញ់ទីមិនឱ្យគេស៊ុតបញ្ចូលទីបាននៅក្នុងវគ្គនេះ បានធ្វើឱ្យ Chelsea មានសង្ឃឹមខ្ពស់នៅក្នុងការឡើងទៅកាន់វគ្គបន្ត ដ្បិតអីការប្រកួតជើងទី ២ នឹងធ្វើឡើងនៅក្នុងទឹកដីខ្លួន ៕