អ្នកគាំទ្រភ្ញាក់ផ្អើល! ប្រុសស្អាត Pepo តួអង្គក្នុងរឿង «ឡៃឡា» ឆ្លងកូវីដ-១៩
តារាសម្ដែងប្រុសរូបសង្ហា Pepo Nutchapan បានប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញ ដោយលោកគឺជាអ្នកបង្ហោះបង្ហាញពីលទ្ធផលតេស្តដោយផ្ទាល់នៅលើគណនីអ៊ីនស្រ្តាក្រាមផ្លូវការរបស់ខ្លួន ។
ការប្រកាសដំណឹងនេះ ធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រ Pepo ទាំងក្នុង និង ក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្មានមិនដល់ថា Idol របស់ពួកគេឆ្លងជំងឺដ៏កាចសាហាវមួយនេះទាល់តែសោះ ខណៈវីរុសមួយនេះ កំពុងរីករាលដាលជាថ្មីនៅក្នុងប្រទេសថៃ ។
ទន្ទឹមគ្នានោះដែរបើតាមប្រភពបានទម្លាយថា គ្រាន់តែ Pepo រកឃើញឆ្លងភ្លាម ក៏មានការទម្លាយថា អាចនឹងពាក់ព័ន្ធដល់ក្រុមការងារ GMMTV ជាច្រើននាក់ទៀតផង ៕