ManCity យកឈ្នះ Dortmund ជើងទី ១ UEFA Champions League
ក្លិបបាល់ទាត់កំពូលតារាងលីគកំពូលអង់គ្លេស Manchester City បានយកឈ្នះក្រុមខ្លាំងមកពីអាល្លឺម៉ង់ Borussia Dortmund ដោយលទ្ធផល ២ ទល់នឹង ១ ក្នុងការប្រកួត UEFA Champions League វគ្គ ៨ ក្រុមចុងក្រោយ ជើងទី ១ នៅក្នុងទឹកដីកីឡដ្ឋាន Manchester នៃប្រទេសអង់គ្លេស ។
ការប្រកួតក្នុងដីនេះ ក្រុមម្ចាស់ផ្ទះ Manchester United ហាក់មិនសូវងាយស្រួលឡើយនៅក្នុងការប្រកួតនេះ ដោយរកបាន ១ គ្រាប់នៅនាទីទី ១៩ ដោយបញ្ចប់លទ្ធផលវគ្គទី ១ ដោយនាំមុខក្រុមភ្ញៀវ ១ ទល់នឹង ០ ។
ដ្បិតតែនាំមុខ ១ គ្រាប់មែន ក៏ប៉ុន្តែក្រុមភ្ញៀវបានសម្រុកមិនសំចៃដៃ ដោយបុករុករហូតបាន ១ គ្រាប់វិញនៅនាទីទី ៨៤ ។ ក្រោយពីត្រូវបានភ្ញៀវតាមស្មើវិញ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកវិញ ហើយការព្យាយាមនេះ ត្រូវបានទទួលជោគជ័យជាស្ថាពរនៅចុងម៉ោង នាទីទី ៩០ ដោយកីឡាករ Foden ទាត់បញ្ចូលទី ហើយលទ្ធផល បានបញ្ចប់ទៅ ដោយម្ចាស់ផ្ទះឈ្នះក្រុមភ្ញៀវ ២ ទល់នឹង ១ ៕