ដំណឹងល្អរបស់ក្រុម Liverpool ក្រោយពីគ្មានឈ្មោះ Eden Hazard ក្នុងការប្រកួត UEFA Champions League
មួយរយៈមុន Eden Hazard មានរបួសលើសាច់ដុំជើង ប៉ុន្តែមានដំណឹងថាអាចត្រលប់មកហ្វឹកហាត់ជាមួយក្រុមបានវិញ ដែលបានអ្នកគាំទ្ររំពឹងថា នឹងបានជួយក្រុមក្នុងការប្រកួតជាមួយ Liverpool នៃការប្រកួត UEFA Champions League ជុំទី ៨ នៅយប់ថ្ងៃទី ៦ ខែមេសានេះ ។
យ៉ាងណាមិញ ថ្មីៗនេះក្រុមស្តេចស Real Madrid បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ២១ នាក់ ដែលនឹងត្រូវជួបជាមួយក្រុមហង្សក្រហម Liverpool ប៉ុន្តែមិនមានឈ្មោះ Eden Hazard ដែលមិនទាន់ជាសាស់ស្បើយ រួមទាំងខ្សែការពារ Sergio Ramos ម្នាក់ទៀតផងដែរ ៕