កូរ៉េខាងជើង ប្រកាសមិនបញ្ចូនកីឡាករទៅប្រកួតអូឡាំពិក ២០២០ ព្រោះមូលហេតុមួយនេះ
គណៈកម្មាធិការអូឡាំពិករបស់ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីប្រកាសថា នឹងមិនបញ្ជូនអត្តពលិកចូលរួមការប្រកួតកីឡាអូឡាំពិក ២០២០ លើកទី ៣២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនទេ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ចំពោះកូរ៉េខាងជើងគឺជាប្រទេសទីមួយដែលប្រកាសមិនចូលរួមកីឡាអូឡាំពិកឆ្នាំ ២០២០ ដើម្បីការពារអត្តពលិករបស់ខ្លួនពីជំងឺកូវីដ-១៩ ជាបញ្ហាមួយដែលបណ្ដាប្រទេសជុំវិញពិភពលោក កំពុងប្រឈមមុខ ៕