Bayern Munich មិនចង់ឱ្យ Son តកុងត្រាជាមួយ Spur ឡើយ
កីឡាករខ្សែប្រយុទ្ធលេខ ១ របស់អាស៊ី ជនជាតិកូរ៉េខាងត្បូង Son Heung-Min នឹងផុតកុងត្រាជាមួយនឹងក្លិបបាល់ទាត់ Tottenham Hotspur នាចុងរដូវកាល ២០២២ ខាងមុខនេះហើយ ដោយនៅមិនទាន់មានតម្រុយនៅក្នុងការបន្តកុងត្រាជាថ្មីឡើយ ដោយសារតែមានបញ្ហារបួស ។
ក្រោយពីទទួលដំណឹងនេះ ក្លិបបាល់ទាត់ម្ចាស់ជើងឯក UEFA Champions League បានរៀបចំសំណើរក្នុងការនាំយករូបគេមកកាន់ទឹកដីអាល្លឺម៉ង់សាជាថ្មី ដោយគ្រោងនឹងចុះកុងត្រាឱ្យក្នុងរយៈពេល ៥ ឆ្នាំ ហើយថ្លៃពលកម្មអាចនឹងច្រើន ឬ តិចអាស្រ័យទៅនឹងតម្លៃលក់ពី Spur ។
គួរឱ្យដឹងដែរថា កុងត្រាថ្មីរបស់ Son Heung-Min ត្រូវបានគេដឹងថាភ្នាក់ងារកីឡាកររូបនេះ បានទាមទារតម្លៃ ២០ ម៉ឺនដុល្លារ ក្នុង ១ សប្តាហ៍ ហើយសំណើរនេះត្រូវបាន Tottenham Hotspur ពន្យារពេលចរចាមកទល់នឹងពេលនេះ ៕
ប្រភព៖ givemespor