សាហាវណាស់ Harry Kane ស៊ុតម្នាក់ឯង មួយភ្លែត ២ គ្រាប់
Tottenham Hotspur បានត្រឹមប្រកួតស្មើគ្នាជាមួយនឹងក្រុមម្ចាស់ផ្ទះ Newcastle កាលពីរាត្រីថ្ងៃអាទិត្យ ទី ០៥ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងលទ្ធផល ២ ទល់នឹង ២ នៅក្នុងកីឡដ្ឋាន St. James’ Park នៃទីក្រុង Newcastle ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតនេះ គឺកីឡាករខ្សែប្រយុទ្ធ Harry Kane ដែលទើបតែជាពីរបួស បានស៊ុតទាំង ២ គ្រាប់ដែលរកបានក្នុងចន្លោះត្រឹមតែ ៤ នាទីតែប៉ុណ្ណោះ ។ គ្រាប់ទី ១ Harry Kane ស៊ុតបាននៅនាទីទី ៣០ ចំណែកឯគ្រាប់ទី ២ រកបាននៅនាទីទី ៣៤ ។
ដ្បិតតែរកបានតែ ២ គ្រាប់ និង ទទួលលទ្ធផលមិនសូវជាពេញចិត្តប៉ុន្មានក្តី Harry Kane បានជាប់ជាកីឡាករល្អក្នុងការប្រកួតមួយនេះ ហើយក្លិប Tottenham Hotspur បានឡើងមកកាន់ចំណាត់ថ្នាក់លេខ ៥ កំពូលតារាងវិញ ដោយមាន ៤៩ ពិន្ទុ ៕