Tottenham Hotspu គ្រោងទាញយកខ្សែប្រយុទ្ធ ៥ រូបនេះជំនួស Harry Kane ប្រសិនចាកចេញពីក្រុម
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham Hotspur ថ្មីៗនេះបានសារភាពប្រាប់បណ្តាញសារព័ត៌មានថា មិនទាន់ដឹងច្បាស់ពីអនាគតរបស់ខ្លួនឯងជាមួយក្រុមនៅឡើយទេ បន្ទាប់ពីក្រុមនៅសល់ការប្រកួតដណ្តើមពានរង្វាន់ខារ៉ាបាវតែមួយប៉ុណ្ណោះ ។ ខណៈពេលដែលការលេងរបស់គាត់កាន់តែល្អប្រសើរឡើង ដែលផ្ទុយពីលទ្ធផលរបស់ក្រុម ទោះបីទើបបានលោក José Mourinho មកធ្វើជាគ្រូបង្វឹកក៏ដោយ ។ ហើយនេះគឺជាខ្សែប្រយុទ្ធទាំង ៥ ដែល Spurs បានចាប់អារម្មណ៍ ប្រសិនបើ Harry Kane ពិតជាសម្រេចចាកចេញពីក្រុមមែន ៖
១. Ivan Toney
២. André Silva
៣. Danny Ings
៤. Aleksandar Mitrović
៥. Carlos Vinicius ៖ ចំពោះកីឡាកររូបនេះខ្ចីជើងយកមកទុកជាកីឡាករបម្រុង មិនទាន់ទទួលបានឱកាសចូលលេងច្រើនប៉ុន្មានទេ គាត់នឹងក្លាយជាជម្រើសដំបូងប្រសិនចង់លេងនៅក្នុងក្រុមបន្ត ៕