Mohamed Salah ធូរចិត្ត ក្រោយ Real Madrid ថា Sergio Ramos មិនបានជួយក្រុមក្នុងការប្រកួតនឹង Liverpool
បើយោងតាមគេហទំព័រ skysports.com ចេញផ្សាយនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ បានបញ្ជាក់ថា Sergio Ramos ពីក្រុម Real Madrid មានបញ្ហារបួសលើសាច់ដុំកំភួនជើងហើយ ត្រូវសម្រាកយ៉ាងហោចណាស់ ១ ខែ ធ្វើឱ្យកីឡាករវ័យ ៣៥ ឆ្នាំរូបនេះខានមិនបានជួបជាមួយ Mohamed Salah ពីក្រុមហង្សក្រហម Liverpool ទាំង ២ ប្រកួតតែម្ដង រួមទាំង El Clásico ទៀត ។
បន្ទាប់ពីមានការរាយការណ៍ថា Sergio Ramos បានរងរបួស ហើយមិនជួបជាមួយក្រុមហង្សក្រហម Liverpool ទាំង ២ ប្រកួតចេញមក មានអ្នកគាំទ្រជាច្រើនគិតថាជា April Fool’s Day ប៉ុន្តែក្រោយមក Real Madrid បានបញ្ជាក់ជាផ្លូវការថា «បន្ទាប់ពីការពិនិត្យពីក្រុមគ្រូពេទ្យរបស់ក្លឹបរួចហើយ លទ្ធិផលបានបញ្ជាក់ថា Sergio Ramos បានរងរបួសសាច់ដុំកំភួនជើងខាងឆ្វេងពិតមែន អាចត្រូវបានឈប់សម្រាកយ៉ាងហោចណាស់ក៏ ១ ខែដែរ» ៕